Full Width Slider (html validation demostration) - Jssor Slider, Slideshow
Bringing World-Class Education for Cambodian Children

សារស្វាគមន៍របស់ប្រធានក្រុមប្រឹក្សាភិបាល

លោក លោកស្រី អាណាព្យាបាលជាទីគោរពរាប់អាន,

តាង​នាម​គណ:​គ្រប់​គ្រង​សា​លា​រៀន​អន្តរ​ជាតិ​អាយ​យូ អាយ​អេស ខ្ញុំ​សូម​ស្វាគ​មន៏​យ៉ាង​កក់​ក្តៅ ចំ​ពោះ​លោក​- ​លោក​ស្រី​អា​ណា​ព្យា​បាល​ដែល​បាន​ផ្តល់​នូវទំ​នុក​ចិត្ត​ដល់​យើង​ខុំ ក្នុង​ការ​អប់រំ បុត្រ-​ធីតា​របស់​លោក​អ្នក​។ ​ជា​មួយ​នឹង​ចក្ខុ​វិ​ស័យ​ដ៏​រឹង​​មាំ​របស់​យើង​ខ្ញុំ​ក្នុង​នាម ជា​មាតា​បិតា​ទីពីរ​របស់​ពួក​គេ យើង​ខ្ញុំ​នឹង​អប់រំ ពួក​គេអោយ​មាន​ចំណេះ​ដឹង មាន​គំនិត​ច្នៃ​ប្រឌិត មាន​សីលធ៌ម​ថ្លៃ​ថ្នូរ និង គុណ តំ​លៃខ្ពស់ សម្រាប់​ខ្លួន​ឯង សម្រាប់​គ្រួសារ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល។

អាយ​យូ​អាយ​អេស ផ្តល់​ការ​អប់​រំ​ចាប់​ពី​ថ្នាក់​មត្តេយ្យ​សិ​ក្សា ថ្នាក់​បឋម​សិក្សា ថ្នាក់​អនុ​វិទ្យា​ល័យដល់ វិទ្យា​ល័យ។ បុត្រ-​ធី​តា​របស់​លោក​អ្នក​នឹង​បាន​នូវចំ​ ណេះ​ដឹង​ទូទៅ​តាម​កម្ម​វិធី​ទំនើប​កម្ម​របស់​រដ្ឋ តាម​ស្តង់​ដារ អន្តរ​ជាតិ ជា​មួយ ភា​សាអង់​គ្លេស​ច្បាស់​លាស់​ដែល​ជា​ភា​សា​យាន​ក្នុង​ការ​រៀន ការ​បង្រៀន និង​ទំ​នា​ក់​ទំនង​ប្រ​ចាំថ្ងៃ​នៅ​ក្នុង​សា​លា​។ ពួក​គេ​នឹង​ត្រូវ​បាន​អប់រំ​អោ​យ​​ក្លាយ​ជា​កូន​ល្អ មិត្ត​ល្អ និង​ពល​រដ្ឋ​ល្អ គ្មាន​អំ​ពើ​ហឹង្សា​និង​រូប​ភាព​នៃ​អំពើ​ពុក​រលួយ តាម​រយ: ​គោល​ការណ៏​អ​ហឹង្សា និងគ្មាន​អំពើ​ពុក​រលួយ ( Non-violence and Zero- corruption Policy ) របស់​សាលា ។

ពួក​គេ​នឹង​ទទួល​បាន​នូវ​ការ​អប់រំបែប​ថ្មី ​ដែល​ធ្វើ​អោយ​ពួក​គេ​មាន​ភាព​ទន់ ភ្លន់​រាប​សារ ប៉ុន្តែ​ក្លា​ហាន​តាម​រយ: កម្ម​វិធី "វេទិកា​យើង​ហ៊ាន​និ​យាយ (Let’s Speak Out Forum)" ដែល​នឹង​រៀប​ចំ​ទ្បើង​រៀង​រាល់​ខែ រវាង​សិស្ស​គ្រូ ​ជា​មួយ គណ:​គ្រប់​គ្រង​សា​លា ដើម្បី​ធ្វើ​ការ​កែ​លំអ​និង​អភិ​វ​ឌ្ឍ​គុណ​ភាព​អប់​រំរបស់​យើង ​។

កម្ម​វិធី​កីទ្បា​និង​សិល្ប:​រ​បស់​យើង​នឹង​ធ្វើ​អោយ​សិស្ស​មាន​សុខ​ភាព​ល្អ​ទាំង​ផ្លូវ កាយ​និង​ផ្លូវ​ចិត្ត ក៏ដូច​ជា​ធ្វើ​អោយ​សិស្ស​បង្កើន​នូវ​ការ​យល់​ដឹង​ពី​វប្ប​ធ៌ម និង​ប្រ​ ពៃ​ណី​ជាតិ​និង​បរទេស​។

ដើម្បី​អោយ​ពិភពលោក​កាន់តែ​តូស​​​សម្រាប់​ពួក​គេ កម្ម​វិធី​ទស្សន​កិច្ច​សិក្សា (Oversea Study Tour) និង ស្នាក់​នៅ​រយ:​ពេល​ខ្លី ( Homestay Program ) នឹង​ត្រូវ​បាន​រៀប​ចំ​ទ្បើង​ជា​រៀង​រាល់​ឆ្នាំ​ទៅ​កាន់​ប្រ​ទេស​នា​នា​ជុំវិញ ពិភព​លោក ។

ដើម្បី​លោក​អ្នក សិស្ស​អាយ​យូ​អាយ​អេស​ទាំង​អស់​នឹង​ត្រូវ​បាន​ថែ​ទាំ ទាំង ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត ដោយ​គ្មាន​ការ​រើស​អើង សម្រាប់​ពួក​គេ​កសាង​នូវ​វិថី​ជីវិត​ប្រ ​កប​ដោយ​ជោគ​ជ័យ​និង​រុង​រឿង ។

ជា​ថ្មី​ម្តង​ទៀត យើង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​​​​​​​​ចំពោះ​​ការ​ផ្តល់​នូវ​ទំ​នុក​​ចិត្ត​របស់ លោក​អ្នក​នៅ​ក្នុង​ភារ​កិច្ច​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​មក​លើ​យើងខ្ញុំ​។ យើង​ខ្ញុំរង់​ចាំ ជា​និច្ចនូវ​រាល់​សំណូម​ពរ​របស់​លោក​អ្នក​សម្រាប់​យើង​ទាំង​អស់​គ្នា​ផ្តល់​នូវ​ការ​អប់ រំដែល​មាន​គុណ​ភាព​ពិត​ៗដល់​យុវ​ជនដែល​ជា​ទំពាំង​ស្នង​ឬស្សី។

សូម​អរគុណ

Untitled Document

Register your interest

សកម្មភាពរបស់សាលារៀនអន្តរជាតិ អាយយូអាយអេស

Responsive Horizontal Posts Slider - Template Monster Demo

វីដែអូរបស់សាលារៀនអន្តរជាតិ អាយយូអាយអេស

IUIS

បេសកកម្ម និងចក្ខុវិស័យ

ការជឿជាក់របស់យើង

អំពីការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ

អំពីការតម្រង់ទិសសិក្សា

សា​លា​រៀន​អន្តរ​ជាតិ​អាយ​យូ​អាយ​អេស​ត្រូវ​បាន​បង្កើត​ឡើង ដើម្បីរួម​ចំ​ណែ​កក្នុង​ការ​លើក​កំ​ពស់​គុណ​ភាព និង​ស្ដង់​ដារ​វិ​ស័យ​អប់​រំ​ចំណេះ​ទូទៅ​ក៏ដូច​ជា​ការ បង្កើត​នូវ​បរិដ្ឋាន សិក្សា​កុមារ​មេត្រី​ដែល​បុត្រ​ធី​តា នឹង​ត្រូវបាន​អប់រំ​ឲ្យក្លាយ​ទៅ ជា​មូល​ធន បញ្ញា​ប្រ​កប​ដោយ គុណ​តម្លៃ​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម​

អានបន្តរ »

ផ្អែក​លើ​ធនធាន​ដែល​មាន​យើង​ខ្ញុំ​មាន យើង​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុត​មាំថា យើង​ខ្ញុំ​អាច​អប់រំ​កុមារ និង យុវ​ជន អោយ​មាន​ចំ​ណេះ​ដឹង​ខ្ពស់​ មាន​គំនិត​ច្នៃ ប្រ​ឌិត​ខ្ពស់ មាន​សមត្ថ​ភាព​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​មាន​សី​ល​ធម៌ ថ្លៃថ្នូរ និង​មាន​គុណ​តម្លៃ​សម្រាប់​ខ្លួន​ឯង​សម្រាប់​គ្រួសារ​និង​សង្គម​ជាតិ​ទាំង​មូល​

អានបន្តរ »

អាយ​យូ​អាយ​អេស ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រ​សួង​អប់​រំយុវ​ជន និង កីឡា​តាម​ប្រ​កាស​លេខ 445 អយក.ប្រក ចុះ​ថ្ងៃទី 25 ខែ​មីនា ឆ្នាំ2011 ។ ក្រោយ​បញ្ចប់​ការ​សិក្សា​សិស្សត្រូវ​បាន​រៀប​ចំឲ្យ​ចូល​រួម​ប្រ​ឡ​​​​ងថ្នាក់​ជាតិ​ដែល រៀប​ចំ​ដោយ​ក្រ​សួង​អប់​រំ​យុវ​ជន និង​កី​ឡា ដើម្បី​ទទួល​បាន​នូវ​សញ្ញា​បត្រ

អានបន្តរ »

អាយ​យូ​អាយ​អេស​បាន​កំ​ណត់​យក​ភា​​សា​អង់​គ្លេស​ជា​ភាសា​យាន​ក្នុង​ការ​​សិក្សា​គ្រប់​មុខ​វិជ្ជា​ចាប់ពី ថ្នាក់​ទី ៧ ដល់​ទី ១២​។ សម្រាប់​ថ្នាក់​ទី​១ ដល់ ទី ៦ សិស្សា​នុ​សិស្ស​ត្រូវ​សិក្សា​តាម​ប្រ​ព័ន្ធ​ទ្វេភាសា (Bilingual System) ខ្មែរ និង​ អង់គ្លេស។ យោង​តាម​របត់​ថ្មីនៃ​សកល​ភាវូប​នី​យកម្ម អាយ​យូអាយ​អេស​បាន​តម្រង់​

អានបន្តរ »

ដៃគូរបស់ពួកយើង